កូរ៉េ៖ នេះបើកាលពីពេលថ្មីៗ ក្រុម BIGBANG បានប្រកាសក្នុងការត្រឡប់មកវិញរបស់ខ្លួន ដែលមានសមាជិក៤នាក់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ហ្វេនៗបានស្រាវជ្រាវដឹងថា T.O.P មិនបានស្ថិតនៅក្នុងផលិតកម្ម YG នោះទេ ទោះបីលោកជាសមាជិកក្នុងក្រុមដ៏ដែលក៏ដោយ។
បើយោងតាមប្រភពបានឲ្យដឹងថា T.O.P សម្រេចចិត្តមិនបន្ដកុងត្រាថ្មីជាមួយផលិតកម្មនេះទៀតឡើយ ហើយមិនដឹងពីមូលហេតុពិតប្រាកដនោះទេ។ ចំណែកឯ បច្ចុប្បន្នតារារ៉េបរូបនេះ មិនទាន់បានចុះកុងត្រាជាមួយផលិតកម្មណាមួយនៅឡើយទេ។
មិនតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើនលាននាក់បានដឹងដំណឹងនេះ ក៏ព្រោះតែម្សិលមិញតារារ៉េប T.O.P បានអាប់ដេតប្រូហ្វាល់ថ្មី និង កែព័ត៌មានមួយចំនួនរបស់លោក ថែមទាំងលុបឈ្មោះ YG ចេញផងដែរ។ គួរបញ្ជាក់ថា ក្រុម BIGBANG បានថតវីដេអូចម្រៀងថ្មីរបស់ខ្លួនចប់រួចរាល់ហើយ ពួកគេនឹងបង្ហាញខ្លួននៅថ្ងៃទី០៥ ខែឧសភាខាងមុខនេះ៕
Tags
តារា/កម្សាន្ត




