ចុមខ្លាំងបាត់! Daniel Riolo ថា ខ្សែប្រយុទ្ធឆ្នើម Neymar កំពុងតែបំផ្លាញក្លឹប PSG



បរទេស៖ លោក Daniel Riolo បាននិយាយថា កំពូលខ្សែប្រយុទ្ធឆ្នើម Neymar Jr កំពុងតែបំផ្លាញក្លឹប Paris Saint Germain



ជាការពិតណាស់កំពូលខ្សែប្រយុទ្ធ Neymar រូបនេះទើបតែត្រូវបានអ្នកគាំទ្រស្រែកហ៊ោបង្អាប់ជាមួយនឹង Messi កាលពីក្រុម PSG យកឈ្នះក្រុម Bordeaux ក្នុងលទ្ធផល ៣ទល់នឹង០ កាលពីប៉ុន្មានសប្តាហ៍មុននេះ។ លើសពីនេះផងដែរកីឡាករ Neymar ក៏ត្រូវបានរាយការណ៍ថា គេចង់ចាកចេញពី PSG ផងដែរ បន្ទាប់ពីជួបរឿងហេតុនេះ ដោយ Neymar ត្រូវបានសន្និដ្ឋានថា អាចនឹងត្រលប់ទៅ Barcelona វិញ ស្របពេលដែលក្លឹប Newcastle​ កំពុងបើកការចាប់អារម្មណ៍។



លោក Daniel Riolo បាននិយាយថា៖ អ្នកគាំទ្រ PSG ទាំងអស់ គេមិនខ្វល់ពីធាតុពិតរបស់ Neymar ថាយ៉ាងម៉េចនោះទេ​ ពួកគេមិនខ្វល់ថា Neymar ធ្វើបានល្អ ឬ មិនបានល្អអីទេ គេគ្រាន់តែចង់ឲ្យ Neymar ចេញ ព្រោះពួកគេគិតថា Neymar កំពុងបំផ្លាញក្លឹបមួយនេះ។ PSG គួរតែធ្វើបែបនេះមែន គេគួរតែបើកទ្វារឲ្យ Neymar ចេញទៅ ព្រោះគេបង្កផលប៉ះពាល់ដល់ក្នុងក្រុមច្រើនណាស់៕





Post a Comment

Previous Post Next Post