អេមខ្លាំងណាស់! Premier League នឹងអនុញ្ញាតឱ្យប្តូរកីឡាករ ៥នាក់ក្នុងមួយប្រកួត ចាប់ពីរដូវកាលក្រោយតទៅ




អង់គ្លេស៖ ការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលអង់គ្លេស ឬក្របខ័ណ្ឌ Premier League នឹងត្រូវអនុញ្ញាតឱ្យប្តូរកីឡាករចំនួន ៥នាក់នៅក្នុងមួយប្រកួត ចាប់ពីរដូវកាល ២០២២/២០២៣


ខណៈពេលដែលលីគអឺរ៉ុបភាគច្រើនបានប្រើប្រាស់ការប្តូរកីឡាករចំនួន ៥ នាក់ក្នុងមួយប្រកួត ប៉ុន្តែ Premier League មិនបានធ្វើដូច្នេះទេ ដោយបច្ចុប្បន្នលីគបាល់ទាត់កំពូលរបស់អង់គ្លេស អាចធ្វើការផ្លាស់ប្តូរបានតែ ៣នាក់ប៉ុណ្ណោះក្នុងអំឡុងពេល ៩០ នាទី។


ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការបញ្ជាក់របស់ក្របខណ្ឌ Premier League បានឱ្យដឹងថា លីគអង់គ្លេសដែលជាលីគមានប្រជាប្រិយភាពបំផុតនៅក្នុងលោក នឹងផ្លាស់ប្តូរពី ៣នាក់ទៅនឹង ៥នាក់ចាប់ពីរដូវកាល ២០២២/២០២៣ តទៅ។


យ៉ាងណាមិញ វិធានការមួយចំនួនផ្សេងទៀតក៏ត្រូវបានពិភាក្សាផងដែរ ដូចជាការយល់ព្រមថាទីផ្សារដោះដូរកីឡាកររដូវក្តៅនឹងបើកនៅថ្ងៃទី១០ ខែមិថុនា និងបិទទៅវិញនៅថ្ងៃទី១ ខែកញ្ញា ខណៈដែលច្បាប់នៃ COVID-19 ត្រូវបានធ្វើបច្ចុប្បន្នភាពផងដែរ ដើម្បីដកចេញការធ្វើតេស្តរក COVID-19 ពីរដងក្នុងមួយសប្តាហ៍៕










Post a Comment

Previous Post Next Post