ព័ត៌មានផ្លូវការណ៌: realme GT NEO 3 នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅថ្ងៃទី 22 ខែមីនាខាងមុខនេះហើយ

 


ក្រុមហ៊ុន realme គ្រោងនឹងប្រកាសចេញនូវជំនាន់ថ្មីរបស់ស្មាតហ្វូនដែលបង្ហាញខ្លួនកាលពីឆ្នាំមុនម៉ូដែល realme GT NEO 2 នៅលើទីផ្សារនៅក្នុងពេលឆាប់ៗនេះហើយ។ ស្មាតហ្វូន realme GT NEO 3 គឺជាម៉ូដែលថ្មីមួយ ដែលមានការទម្លាយនូវព័ត៌មាន និលក្ខណៈសម្បត្តិជាច្រើន ហើយនៅពេលនេះ ក្រុមហ៊ុននេះ ក៏មានបញ្ជាក់នូវកាលបរិច្ឆេតនៃការប្រកាសចេញជាផ្លូវការណ៌នូវវត្តមានរបស់ស្មាតហ្វូននេះផងដែរ។

យោងតាមការបទម្លាយនៅលើបណ្តាញ Weibo ផ្លូវការណ៌របស់ realme បានបង្ហាញថា ស្មាតហ្វូន realme GT NEO 3 គ្រោងនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាថ្ងៃទី 22nd ខែមីនានេះហើយរូបភាពនេះ ក៏មានការបង្ហាញចេញជាមួយនិងពណ៌ខៀវ និងមានការឌីស្សាញនូវឆ្នូត 2 នៅផ្នែកខាងក្រោយផងដែរ។ សម្រាប់ការឌីស្សាញនេះ ត្រូវបានក្រុមហ៊ុន realme និយាយថា គឺមានការផ្តោតទៅលើការប្រណាំងរថយន្តនៅទីក្រុង Le Mans ប្រទេសបារាំង ដែលមានការបញ្ជាក់ពីថាមពល និងល្បឿននៃស្មាតហ្វូននេះ។ សូមជំរាបថា ស្មាតហ្វូន realme GT series គឺតែងតែបង្ហាញវត្តមានជាមួយនិងអានុភាព និងថាមពលខ្លាំងជានិច្ច។

ស្មាតហ្វូន GT NEO3 នេះ មានអេក្រង់ 6.7 អ៊ីង កម្រិត 10-bit ល្បឿន 120Hz និងជាកញ្ចក់ OLED។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP Sony IMX766 ជាមួយនឹង OIS, 8MP ultra-wide, 2MP macro។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខ 16MP។ ស្មាតហ្វូន GT NEO3 នឹងមានការប្រើប្រាស់បន្ទះឈីប MediaTek Dimensity 8100 SoC និងរត់លើស្បែកកម្មវិធី realme UI 3.0 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 12 ហើយនិងមានថ្មទំហំ 4,500mAh គាំទ្រដោយបច្ចេកវិទ្យាសាកថ្មលឿន 150W UltraDart fast charging ៕

Post a Comment

Previous Post Next Post