Redmi K50 Pro បង្ហាញខ្លួនជាមួយឈីប Dimensity 9000 និងមានកាមេរ៉ាទំហំ 108MP ខណៈដែល Redmi K50 គឺប្រើឈឺប Dimensity 8100


 នៅពេលនេះ Redmi ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Xiaomi បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីនៃត្រកូល Redmi K50 Series របស់ខ្លួនហើយ គឺមាន Redmi K50 និង Redmi K50 Pro។ ស្មាតហ្វូនទាំងពីនេះ គឺជាសមាជិកថ្មីនៃ Redmi K50 Gaming Edition ដែលបានបង្ហាញវត្តមានកាលពីខែកុម្ភៈកន្លងទៅ។ 

បើមើលទៅលក្ខណៈសម្បត្តិនៃម៉ូដែលស្តង់ដារ Redmi K50 គឺត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការជាមួយនិងបន្ទះឈីប MediaTek Dimensity 8100 និងប្រើប្រាស់នូវបច្ចេកវិទ្យា 5nm របស់ក្រុមហ៊ុន TSMC។ សម្រាប់សមត្ថភាពនៃការធ្វើតេស្តដែលបង្ហាញវត្តមាននៅលើ AnTuTu គឺទទួលបាននូវពិន្ទុខ្ពស់បំផុតដល់ទៅ 850,0000។ ស្មាតហ្វូននេះ គឺមានការបំពាក់នូវររ៉េមប្រភេទ LPDDR5 ហើយនិងអង្គផ្ទុកទិន្នន័យ UFS 3.1 flash storage។ 

ហើយបើមើលទៅលើ Redmi K50 Pro វិញ ស្មាតហ្វូននេះ គឺជាស្មាតហ្វូនដំបូងគេបំផុតនៅលើពិភពលោក ដែលដំណើរការជាមួយនិងបន្ទះឈីប Dimemnsity 9000 flagship SoC ហើយក៏នឹងមានការបំពាក់នូវររ៉េមប្រភេទ LPDDR5 ហើយនិងអង្គផ្ទុកទិន្នន័យ UFS 3.1 flash storage ផងដែរ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.67-inch ដែលជាកញ្ចក់ប្រភេទ Samsung flexible AMOLED screen បង្ហាញចេញបានក្នុងកម្រិត 2K ជាមួយនិង Resolution ទំហំ 3200x1440px។ អេក្រង់នេះ មានសមត្ថភាពរត់បានជាមួយនិងល្បឿន 120Hz refresh rate និងមានកម្រិតពន្លឺ 526 PPI ហើយនិង 1200nits peak brightness។ 

បន្ថែមពីនេះ អេក្រង់នេះ ក៏មានការទ្រទ្រង់ជាមួយនិង Full DC dimming ហើយនិង 16,000-level automatic brightness adjustment រួមជាមួយ ambient color temperature sensing ព្រមទាំង super-resolution touch, Dolby Vision និង AI HDR technology ថែមទៀតផង។  ជាមួយគ្នានេះ អេក្រង់របស់ស្មាតហ្វូន Redmi K50 series នេះ ថែមទាំងមានការការពារដោយកញ្ចក់ Corning Gorilla Victus ថែមទៀត។ ស្មាតហ្វូន K50 Pro គឺមិនមានប្រើប្រាស់ប្រព័ន្ធស្កេនម្រាមដៃលើអេក្រង់នោះទេ គឺប្រើប្រាស់ការស្កែននៅចំហៀងតួនៃស្មាតហ្វូន។ 

ស្មាតហ្វូន Redmi K50 Pro ត្រូវបានក្រុមហ៊ុនដាក់អោយប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 100-megapixel ដែលជាសិនស័រ Samsung S5KHM2 និងមានមុខងារ ultra-clear ថែមទៀតផង។ នៅលើកាមេរ៉ានេះ ក៏មានការតម្លើងមកជាមួយនូវមុខងារទប់លំនឹង Optical Image Stabilization (IOS) ដែលជួយអោយការថតរូប និងវីដេអូ បានកាន់តែច្បាស់ និងមានភាពរស់រវើកជាងមុន។ ស្មាតហ្វូននេះមានកាមេរ៉ាចំនួន 3 គ្រាប់ ដោយគ្រាប់ទីមួយគឺមានទំហំ 2MP ជាប្រភេទ Macro lens និងគ្រាប់ទីពីរមានទំហំ 8MP ជាប្រភេទ Ultra-Wide lens 119° ខណៈដែលគ្រាប់ទីបីមានទំហំ 100MP គឺជាកាមេរ៉ាគោល។ សម្រាបៈកាមេរ៉ាមុខរបស់ស្មាតហ្វូនទាំងពីនេះ គឺមានទំហំ 20-Megapixel និងជាឡែន Sony IMX596 sensor។

Post a Comment

Previous Post Next Post