កាលពីថ្ងៃទី 17 ខែមីនាឆ្នាំ 2022 នេះ ក្រុមហ៊ុន សាមសុង ធ្វើការបង្ហាញជូននូវស្មាតហ្វូន Galaxy A ស៊េរីថ្មីក្នុងឆ្នាំ 2022 របស់ខ្លួន នៅក្នុងប្រទេសកម្ពុជាយើង តាមរយៈការផ្សាយផ្ទាល់ Live នៅ សណ្ឋាគារ High Ground ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង 9:00 យប់ រហូតដល់ ម៉ោង 10:00 យប់ ។ ស្មាតហ្វូនទាំងនោះ រួមមាន៖ Galaxy A33 5G, Galaxy A73 5G និង Galaxy A53 5G ដោយមានវត្តមានចូលរួមពីសំណាក់អ្នកសារព័ត៌មាន អ្នកថតរូបអាជីព និងអ្នក Review ស្មាតហ្វូនល្បីៗជាច្រើនរូបកាលពីពេលថ្មីៗកន្លងទៅនេះ គឺពិតជាមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែនមិនចាញ់បងប្អូនរួមត្រកូលស៊េរី Flagship ប៉ុន្មានឡើយ! និយាយទៅម៉្យាងម្នាក់ទេ!
លោកស្រី សុន ច័ន្ទដានី ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖ “ក្រុមហ៊ុន សាមសុង តែងតែផ្តល់ជូននូវភាពអស្ចារ្យ និងភាពសប្បាយរំភើបរីករាយឥតឈប់ឈរតាមរយៈស្មាតហ្វូនដែលបំពាក់នូវបច្ចេកវិទ្យាទំនើបអមជាមួយលក្ខណៈពិសេសដាច់គេ…ប្លែកគេ…និងមិនច្រំដែរ សាំភ្នែកឡើយ…! សាមសុង តែងតែស្តាប់រាល់អ្វីដែលអតិថិជនទាំងអស់ចង់បាន និងរិះរកនូវកំពូលបច្ចេកវិទ្យាឥតឈប់ឈរដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនទាំងអស់ទទួលបានបទពិសោធន៍ស្មាតហ្វូនថ្មីៗ...ពិសេសៗ...អស្ចារ្យមិនធ្លាប់មាន”។
ជាក់ស្តែងថ្ងៃនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងដើម្បីឱ្យអតិថិជនទាំងអស់បានភ្លក់នូវរសជាតិតាមរសនិយមរបស់ខ្លួននៃបច្ចេកវិទ្យាជំនាន់ចុងក្រោយដ៏ច្រើនសម្បូរបែបរបស់ Galaxy A ស៊េរី ប្រចាំឆ្នាំ 2022 នេះ ក្រុមហ៊ុនបានបើកឱ្យអតិថិជនទាំងអស់ទូទាំងប្រទេសធ្វើការកម៉្មង់ទុកមុន Galaxy A53 5G (Pre-order) បានចាប់ពីថ្ងៃទី 18 ដល់ 25 ខែមីនា ឆ្នាំ 2022 នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖
