សម្រាប់អ្នកចូលចិត្តវិស័យបច្ចេកវិទ្យា ឬវិស័យតិចណូឡូជីប្រាកដជាបានដឹងខ្លះៗរួចមកហើយថាស្មាតហ្វូន OPPO Reno7 ស៊េរីថ្មីកំពុងផ្ទុះការពេញនិយម និងកក្រើកខ្លាំងលើទីផ្សារនៅក្នុងប្រទេសថៃកាលពីថ្មីៗនេះ ហើយអ្វីដែលនឹកស្មានមិនដល់ គឺនៅក្នុងថ្ងៃបើកលក់ដំបូង ឬ First Sale គឺស្មាតហ្វូននេះកើន 100 ភាគរយឯណ្ណោះ។
នៅក្នុងនោះយើងក៏ឃើញថា លើស្មាតហ្វូននេះគេបានផ្តោតសំខាន់ទៅលើមុខងារ «អ្នកជំនាញ Portrait» យ៉ាងពិតប្រាកដផ្តល់នូវបទពិសោធន៍ថ្មីៗដល់អ្នកប្រើប្រាស់លើមុខងារថតរូបថតវីដេអូឲ្យកាន់ប្រសើរជាងមុន។ ដូច្នេះ អ្នកទាំងអស់ប្រាកដជាឆ្ងល់ក្រៅពីនេះតើ OPPO Reno7 ស៊េរីមានអ្វីប្លែកទើបនាំឲ្យគេជ្រួលជ្រើមខ្លាំងយ៉ាងនេះ?
ទន្ទឹមនឹងនេះបើយោងតាមផេគ Facebook ប្រចាំប្រទេសកម្ពុជាយើងវិញឃើញថាក៏កំពុងត្រៀមស្វាគមន៍សមាជិកថ្មីនៃត្រកូល Reno ម៉ូដែលថ្មីដែលមើលទៅកាន់តែពិសេសជាងមុន ក៏ដូចជាបច្ចេកវិទ្យាថ្មីប្លែកៗជាងមុន។
ដោយឡែកអ្វីដែលទាក់ចិត្ត និងបង្កើនភាពលេចធ្លោមុនគេបង្អស់នៅលើ OPPO Reno7 គឺវាបានផ្លាស់ប្តូររូបរាងស្ទីលរចនាបថថ្មីទាំងស្រុងប្រកប ដោយភាពច្នៃប្រឌិតជាមួយគែមរាងការ៉េ កម្រាស់ស្តើង មិនមែនជាគែមរាងមូលដូច Reno Series មុនៗឡើយ ដែលស្ទីលរូបរាងបែបនេះគឺស័ក្កសមបំផុតសម្រាប់មនុស្សស៊ីវិល័យសម័យថ្មី ពិសេសមិត្តៗយុវវ័យចូលចិត្តហ៊្វេសសិនទំនើបៗឲ្យទាន់នឹងសម័យកាលបច្ចុប្បន្ន។
