ខណៈពេលដែលក្រុមហ៊ុន Samsung បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy-A Series នៅថ្ងៃទី 17 ខែមីនាខាងមុខនេះ ស្រាប់តែមានស្មាតហ្វូន Galaxy A53 5G ថ្មីមួយ ត្រូវបានគេប្រកាសដាក់លក់នៅក្នុងប្រទេសស៊ែបី ហើយពេលនេះស្មាតហ្វូននេះ ថែមទាំងមានដាក់លក់នៅហាងលក់រាយជាច្រើននៅក្នុងប្រទេសកេនយ៉ាផងដែរ។ ស្មាតហ្វូននេះចេញលក់នៅក្នុងតម្លៃ KSH 45,500 ឬ $400។
បើតាមការបញ្ជាក់នៅក្នុងបញ្ជីខាងលើនេះ បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ គឺមានអេក្រង់ទំហំ 6.52 អ៊ីង និងបំពាក់នូវបន្ទះឈីប Exynos 1200 ដែលហៅថា Exynos 1280 និងមានការដាក់អោយប្រើប្រាស់នូវថាមពលថ្មទំហំ 4,500 mAh។ ស្មាតហ្វូនេះ មានកាមេរ៉ាគោលទំហំ 64MP និងគ្រាប់ទីពីរមានទំហំ 12MP ultra-wide ហើយនិងគ្រាប់ទីបីមានទំហំ 5MP ហ៊្សូមបាន 2x។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំធំដល់ទៅ 32MP។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ One UI 4 នៅលើ Android 12 រ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB ។
បន្ថែមពីនេះ YouTuber ម្នាក់ដែលមានប្រភពចេញពីប្រទេសវៀតណាម ក៏បានបង្ហោះនូវការបើកប្រអប់របស់ស្មាតហ្វូន A53 5G នេះដែរ។ ស្មាតហ្វូននៅក្នុងវីដេអូនេះ មានពណ៌ខៀវ។ នៅក្នុងប្រអប់របស់ស្មាតហ្វូននេះវាមាន USB Cable និង SIM ejector pin ៕
