នៅក្នុងកំឡុងនៃព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោក MWC 2022 កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន TECNO បានប្រកាសថា ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល CAMON 19 Series នឹងតម្លើងនូវកាមេរ៉ាថតរូបដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យា RGBW ដើម្បីជំនួយដល់ការចាប់រូបភាព និងវីដេអូបានជាមួយនឹងគុណភាពខ្ពស់ជាងមុន។ បច្ចេកវិទ្យាថ្មីនេះ គឺត្រូវបានក្រុមហ៊ុននេះបញ្ជាក់ថា គឺជាសហការអភិវឌ្ឈរួមគ្នាជាមួយនិងក្រុមហ៊ុន Samsung ។
ក្រុមហ៊ុន TECNO បាននិយាយថា បច្ចេកវិទ្យានេះ គឺមានការបន្ថែមនូវ white sub-pixels ទៅកាន់ទម្រង់ RGB។ ការបន្ថែមនូវ white pixel នេះ អាចធ្វើអោយមានពណ៌យ៉ាងទាក់ទាញ។ ដំណោះស្រាយរបស់ក្រុមហ៊ុន TECNO នេះ គឺដើម្បីពង្រឹងទៅលើបច្ចេកវិទ្យា ISOCELL technology របស់ក្រុមហ៊ុហន Samsung ក្នុងការពង្រឹងទៅលើពន្លឺ និងការថតកាន់តែល្អនៅពេលដែលមានពន្លឺតិច។
យោងតាមរបាយការណ៍ជាច្រើន បាននិយាយថា សេនស័រ RGBW sensor នឹងមានកម្រិតភាពច្បាស់ 64MP ហើយវាមានការពង្រឹងទៅលើពន្លឺចូលដល់ទៅ 60% ។ ស្មាតហ្វូន CAMON 19 seriesនេះនឹងមានម៉ូឌែល CAMON 19 Pro 5G និង CAMON 19 Neo ផងដែរ៕
