កាលពីយប់មិញនេះ ក្រុមហ៊ុន Samsung បានរៀបចំនូវព្រឹត្តិការប្រកាសចេញជាផ្លូវការណ៍នូវ Galaxy A Series ដែលជាស្មាតហ្វូនថ្នាក់កណ្តាលស៊េរីរបស់ខ្លួនហើយ គឺមានដូចជា Galaxy A73 5G, Galaxy A53 5G និង Galaxy A33។ ស្មាតហ្វូនទាំងបីនេះ គឺមានការឌីស្សាញស្រដៀងគ្នា ដោយខុសគ្នានៅត្រង់ ទំហំអេក្រង់ កាមេរ៉ា ហើយនិងបន្ទះឈីបប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូនទាំងបីនេះ៖
Samsung Galaxy A73 5G គឺជាម៉ូដែលមួយដែលមានធំជាងគេនៅក្នុងចំណោមបងប្អូនទាំងបី ដោយមាន ការតម្លើង មកជាមួយនិងអេក្រង់ទំហំធំដល់ទៅ 6.7 អ៊ីងជាប្រភេទអេក្រង់ Super AMOLED ដែលមានសមត្ថ ភាពអាច បង្ហាញចេញបានកម្រិត FHD+ ជាមួយនិងល្បឿន 120Hz refresh rate ហើយស្មាតហ្វូននេះ គឺជា ម៉ូដែលថ្មីមួយ មានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យា 5G ថែមទៀតផង។ ស្មាតហ្វូននេះបំពាក់មកជាមួយបន្ទះឈីប Snapdragon™ 778G 5G មានរ៉េមពីរទំហំគឺ 6GB និង 8GB ហើយនិង មានមេម៉ូរីទំហំ 128GB និង 256GB ព្រមទាំងអាចបន្ថែមកាត microSD បានទំហំដល់ទៅ 1TB ទៀតផង។
Galaxy A73 5G មានកាមេរ៉ា 4 គ្រាប់ ខណៈដែលកាមេរ៉ាគោល គឺមានទំហំដល់ទៅ 108MP ទ្រទ្រង់ជាមួយនិង Aperture F/1.8 lens ហើយថែមទាំងមានការគាំទ្រដោយមុខងារទប់លំនឹង OIS ថែមទៀតផង។ សម្រាប់គ្រាប់ទីពីរគឺមានទំហំ 12MP ultra wide និងគ្រាប់ទីបីមានទំហំ 5MP Macro រីឯគ្រាប់ទីបួនមានទំហំ 5MP ជាប្រភេទ Depth Senor។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំធំ គឺ 32MP ដែលមានសមត្ថភាពថតរូប និងវីដេអូខលបានច្បាស់បំផុត។ សម្រាប់ថាមពលថ្មវិញ ស្មាតហ្វូននេះមានថ្មទំហំ 5,000mAh និងមានការប្រើប្រាស់បច្ចេកវិទ្យាសាកកម្លាំង 25W charging។
សម្រាប់ម៉ូដែល Galaxy A53 5G វិញ គឺមានការបំពាក់នូវអេក្រង់ទំហំត្រឹមតែ 6.5 អ៊ីងប៉ុណ្ណោះ ប៉ុន្តែប្រើប្រាស់ កញ្ចក់ Super AMOLED និងអាចបង្ហាញចេញបានក្នុងកម្រិត FHD+ resolutionនិងមានល្បឿនអេក្រង់ 120Hz refresh rate ហើយនិងមានកាមេរ៉ាមុខទំហំ 32MP ដូចគ្នាជាមួយនិងសិស្សច្បង Galaxy A73 5G អញ្ចឹងដែរ។
និយាយពីការថតរូបវិញ ស្មាតហ្វូន Galaxy A53 5G នេះ ក៏មានការបំពាក់ជាមួយនិងកាមេរ៉ាក្រោយចំនួន 4 គ្រាប់ដូចគ្នា។ ស្មាតហ្វូននេះ មានកាមេរ៉ាក្រោយទំហំ 64MP និងមាន Aperture f/1.8 ព្រមទាំងមានគាំទ្រដោយមុខងារទប់លំនឹង OIS ផងដែរ។ កាមេរ៉ាក្រោយនេះ ក៏មានគ្រាប់ទីពីរទំហំ 12MP Ultra-Wide មាន Aperture f/2.2 ហើយនិងគ្រាប់ទីបីមានទំហំ 5MP macro camera រួមជាមួយនិងគ្រាប់ទីបីមានទំហំ 5MP depth sensor ផងដែរ។
ក្រឡេកមកមើលសិស្សប្អូនគេ ម៉ូដែល Galaxy A33 5G គឺមានការបំពាក់មកជាមួយនូវអេក្រង់ទំហំ 6.4 អ៊ីង និងមានល្បឿនអេក្រង់ត្រឹមតែ 90Hz ប៉ុណ្ណោះ។ ស្មាតហ្វូននេះ ក៏ត្រូវបានក្រុមហ៊ុន Samsung ដាក់អោយប្រើ ប្រាស់នូវកញ្ចក់អេក្រង់ Super AMOLED និងមានសមត្ថភាពអាចបង្ហាញចេញបានក្នុងកម្រិត FHD+ resolution ដូចគ្នាទៅនឹងបងៗផងដែរ។ ស្មាតហ្វូន A33 5G នេះ ត្រូវបានក្រុមហ៊ុនបំពាក់នូវកាមេរ៉ាក្រោយ 4 គ្រាប់ដូចគ្នា ដោយកាមេរ៉ាគោល គឺមានទំហំ 48MP មាន Aperture f/1.8 និងមានមុខងារ OIS ថែមទៀតផង។
សម្រាប់គ្រាប់ទី ពីរគឺជាប្រភេទ Ultra-Wide មានទំហំ 8MP និងគ្រាប់ទីបីមានទំហំ 5MP ខណៈដែលគ្រាប់ទីបួនជាប្រភេទ Depth sensor មានទំហំ 2MP។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 13MP។ ស្មាតហ្វូនថាមពលថ្ម ស្មាតហ្វូន A33 5G គឺមានថ្មទំហំ 5,000mAh មានការគាទ្រដោយបច្ចេកវិទ្យាសាកកម្លាំង 15W charging។ ស្មាតហ្វូននេះសាកថ្ម ពេញម្តង គឺប្រើពេល 2 ម៉ោង និងអាចប្រើប្រាស់បានពីរថ្ងៃ ដោយមិនចាំបាច់សាកថ្មឡើយ។
