លោកព្រះ Zlatan បានសារភាពថា រូបគេពិតជាមានអារម្មណ៍ថាភ័យបុកពោះណាស់ នៅពេលគិតពីការចូលនិវត្តន៍ម្ដងៗ

​​

បរទេស៖ លោកព្រះ Zlatan Ibrahimovic បានសារភាពថា គាត់មានអារម្មណ៍ភ័យស្លន់ស្លោ នៅពេលដែលគាត់គិតអំពីការចូលនិវត្តន៍ពីបាល់ទាត់ម្តងៗ។


កីឡាករវ័យ ៤០ ឆ្នាំរូបនេះ មិនត្រូវបានគេរំពឹងថា នឹងព្យួរស្បែកជើងបាល់ទាត់របស់គាត់នៅរដូវក្តៅនេះទេ ខណៈដែលអតីតខ្សែប្រយុទ្ធក្លឹប PSG, Manchester United និងក្លឹបអ្នកមានបុណ្យ Barcelona រូបនេះកំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅ AC Milan




ទោះជាយ៉ាងណាក៏ដោយ Zlatan ដឹងយ៉ាងច្បាស់ថាថ្ងៃចុងបញ្ចប់នៃពេលវេលាអាជីពបាល់ទាត់របស់គាត់ នឹងមកដល់ក្នុងពេលឆាប់ៗនេះ ហើយកំពូលខ្សែប្រយុទ្ធជើងស៊ុតចាស់វស្សាខាងលើនិយាយដោយមុខស្ងួតថា នៅពេលគិតពីការចូលនិវត្តន៍ម្ដងៗគាត់មានអារម្មណ៍ភ័យខ្លាំងណាស់។



កីឡាករ Zlatan Ibrahimovic បានប្រាប់អ្នកយកព័ត៌មានថា៖ “ខ្ញុំមានអារម្មណ៍ភ័យស្លន់ស្លោនៅពេលគិតពីការចូលនិវត្តន៍។ ខ្ញុំពិតជានឹងបន្តលេងឱ្យបានយូរតាមដែលអាចធ្វើទៅបាន ដរាបណាខ្ញុំអាចទទួលបានលទ្ធផល ហើយមិនពិបាក។ ខ្ញុំចង់បញ្ចប់អាជីពរបស់ខ្ញុំដោយមិនស្តាយក្រោយ ដូច្នេះខ្ញុំត្រូវប្រើពេលវេលាឲ្យបានច្រើនបំផុត”៕

Post a Comment

Previous Post Next Post