A Business Proposal! Oppa ទាំងពូកែទាំងសង្ហា មហាជន​ភ្ញាក់​ផ្អើល​ចំពោះ​សមត្ថភាព​និយាយភាសា​អង់គ្លេស​របស់​តួឯក​ប្រុសក្នុងរឿង A Business Proposal





កូរ៉េ៖ តាមការ​លើក​ឡើង​ពី​តារា​កូរ៉េកំពុងសម្តែងក្នុងរឿង ​A Business Proposal បច្ចុប្បន្នពិតជាកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសគឺ​ Ahn Hyo Seop ដែល​ជា​តួឯក​ប្រុស​ក្នុង​រឿងនេះតែម្តង ដែលកំពុងតែត្រូវបានគេស្វែងរកច្រើនបំផុត នៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ។



នេះហើយជា​លទ្ធផល រាល់សារ​ព័ត៌មាន​អំពី​បុរស​រូប​នេះ ​ត្រូវ​បានអ្នកគាំទ្រតាមដានយ៉ាងហ្មត់ចត់ តាំងពីរូបថតក្នុងថ្ងៃដំបូងរបស់លោកដែលលោកបង្ហាញខ្លួន អតីតកាលនៃការរស់នៅក្នុងប្រទេសកាណាដា ដល់ការសិក្សារបស់ Ahn Hyo Seop សុទ្ធតែជាប្រធានបទ ដែលត្រូវបានពិភាក្សានៅលើបណ្តាញសង្គម។


ហើយអ្វីដែលពិសេសគឺ ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកគាំទ្រកំពុងទស្សនាវីដេអូរបស់តារាប្រុសរូបនេះ និយាយភាសាអង់គ្លេសនៅក្នុងពិធីប្រគល់ពានរង្វាន់មួយដែលលោកមិនត្រឹមតែទទួលបានការសសើរ ដោយសារការបញ្ចេញសំឡេងដ៏ល្អឥតខ្ចោះនោះទេ Ahn Hyo Seop ក៏បានធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍ ជាមួយនឹងអាកប្បកិរិយា ប្រកបដោយទំនុកចិត្តរបស់លោកនៅពេលដែលនិយាយភាសានេះ ដូចជាភាសាកំណើតផងដែរ៕









Post a Comment

Previous Post Next Post