អង់គ្លេស៖ កំពូលខ្សែបម្រើក្លឹបបិសាចក្រហម Manchester United កីឡាករ Bruno Fernandes នឹងទទួលបានកិច្ចសន្យាថ្មីពីក្រុមបិសាចក្រហម នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ជាការពិតណាស់កីឡាករ Bruno រូបនេះគាត់បានចូលរួមជាមួយ Man Utd នៅក្នុងឆ្នាំ២០២០ ពី Sporting Lisbon ក្នុងតម្លៃ ៥៥លានអឺរ៉ូ (ឬប្រមាណ៦០លានដុល្លារ) ហើយ កុងត្រាបច្ចុប្បន្នរបស់គេនៅមានសុពលភាពរហូតដល់ឆ្នាំ២០២៥ ឯណោះ។
បើយោងទៅតាមការចុះផ្សាយរបស់អ្នកកាសែតកីឡាដ៏ល្បីល្បាញ គឺលោក Fabrizio Romano បានលើកឡើងថា Bruno កំពុងតែសប្បាយចិត្តក្នុងការលេងឲ្យ Man Utd ហើយ រូបគេនឹងសម្រេចចិត្តបន្តកិច្ចសន្យាបន្ថែមទៀតពីលើកិច្ចសន្យាឆ្នាំ២០២៥ រហូតដល់ឆ្នាំ ២០២៧ ហើយថ្នាក់លើរបស់ក្លឹបក៏ពេញចិត្តក្នុងការរក្សាទុករូបគេផងដែរដោយក្លឹបគិតថារូបគេគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងក្រុមទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត៕
Tags
កីឡា





