ជះលុយណាស់! ក្លឹប Newcastle កំពុងចង់បាន Neymar ពី PSG ខណៈលុយមិនមែនជាបញ្ហាឡើយ




អង់គ្លេស៖ ក្លឹបបាល់ទាត់Newcastle ត្រូវបានគេនិយាយថា កំពុងរៀបចំផែនការផ្លាស់ប្តូរដ៏មានមហិច្ឆតាមួយ ដើម្បីចុះហត្ថលេខាទិញយកកំពូលខ្សែប្រយុទ្ធ Neymar ពីក្លឹបអ្នកមាន Paris Saint-Germain នៅរដូវក្តៅ។



នេះបើតាមThe Magpies បន្ទាប់ពីទិញមកគ្រប់គ្រងដោយមហាសេដ្ឋីអារ៉ាប៊ីសាអូឌីត កំពុងដាក់គោលដៅធំចុះហត្ថលេខានៅរដូវក្តៅ ហើយបានកំណត់អត្តសញ្ញាណខ្សែប្រយុទ្ធប្រេស៊ីលជាទិសដៅអាទិភាព។ យោងតាមកាសែត The Sun បានឱ្យដឹងថា Newcastle បាននឹងកំពុងតាមដានរយៈពេលដ៏លំបាករបស់ Neymar ជាមួយ PSG ហើយចង់ផ្តល់ឱ្យគាត់នូវកញ្ចប់ទឹកប្រាក់ដ៏គួរឱ្យទាក់ទាញមួយ ដើម្បីនាំយកតារាកំពូលរូបនេះ ទៅលេងនៅភាគខាងជើងនៃប្រទេសអង់គ្លេស។


បន្ទាប់ពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League របស់ក្រុម PSG ក្រោមថ្វីជើងក្រុមខ្លាំងអេស្ប៉ាញ Real Madrid អ្នកគាំទ្រក្លឹប PSG បានបង្ហាញពីអារម្មណ៍មិនល្អចំពោះកីឡាករឆ្នើមរបស់ពួកគេ ដោយ Neymar ត្រូវអ្នកគាំទ្រស្រែកគំហក និងការរិះគន់ជាខ្លាំង ហើយ Messi ក៏ដូចគ្នាផងដែរ។

កំពូលខ្សែប្រយុទ្ធNeymar មានទំនាក់ទំនងមិនសូវល្អជាមួយ PSG ជាយូរណាស់មកហើយ បើទោះបីជាគាត់មានទម្រង់លេងល្អសម្រាប់ក្លឹបក៏ដោយ ហើយនេះគឺជាសុទិដ្ឋិនិយមរបស់ Newcastle ដែលអាចបំពេញទៅតាមតម្រូវការរបស់អតីតកីឡាករ Barcelona ខាងលើបាន។


យ៉ាងណាមិញ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ស្ថិតក្រោមកិច្ចសន្យាជាមួយ PSG រហូតដល់ឆ្នាំ ២០២៥ ខណៈក្រោមការដឹកនាំរបស់ម្ចាស់ក្លឹបថ្មី ការបំពេញប្រាក់ឈ្នួលដ៏ខ្ពស់ ៥០០,០០០ អឺរ៉ូក្នុងមួយសប្តាហ៍របស់គាត់មិនមែនជាឧបសគ្គរបស់ក្រុមសារីកាព្រៃ Newcastle នោះទេ៕

Post a Comment

Previous Post Next Post