Bale កាចណាស់លូវ! ក្រោយស៊ុតបាន២គ្រាប់ជួយ ជម្រើសជាតិវេលស៍ បំបាក់ អូទ្រីស Gareth Bale បានបោះពាក្យទៅកាន់អ្នករិះគន់គេថា





អឺរ៉ុប៖ កំពូលខ្សែប្រយុទ្ធ Gareth Bale កីឡាកររបស់ក្លឹប Real Madrid បានវាយបកទៅកាន់អ្នករិះគន់របស់គេទាំងអស់បន្ទាប់ពីស៊ុតបញ្ចូលទី២គ្រាប់ ជួយក្រុមជម្រើសជាតិវេលស៍ បំបាក់ក្រុមអូទ្រីស ២ទល់នឹង១ ក្នុងការប្រកួតវគ្គ Play-Off សម្រាប់ដណ្ដើមកៅអីទៅលេងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅឯប្រទេសកាតា។



Gareth Bale ស៊ុតបញ្ចូលទីនៅនាទីទី ២៥ និង នាទីទី៥១ ខណៈដែល Marcel Sabitzer រកបាន១គ្រាប់ វាយបកទៅវេលស៍ វិញនៅនាទីទី៦៤ ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់ឲ្យ ក្រុមជម្រើសជាតិអូទ្រីស ឡើងទៅកាន់វគ្គបន្តនោះឡើយ។ ជ័យជំនះនេះបានធ្វើឱ្យ វែលល៍ នឹងត្រូវឡើងទៅប្រកួតបន្តជាមួយក្រុមជម្រើសជាតិ ស្កុដឡែន៍ ឬ អ៊ុយក្រែន នៅវគ្គ play-off ចុងក្រោយ។


យ៉ាងណាមិញ មុនការប្រកួតនេះមកដល់ សារព័ត៌មាន Marca របស់អេស្ប៉ាញបានរិះគន់ថា Gareth Bale គិតតែជញ្ជក់ឈាមយកប្រាក់ពីក្លឹប Real Madrid ដោយមិនបានជួយអ្វីក្រុមទាល់តែសោះស្របពេលគេបានចូលលេងតែ២៧០នាទីប៉ុណ្ណោះ​​​នៅរដូវកាលនេះ។



ដូច្នេះក្រោយចប់ការប្រកួត Gareth Bale
បានឆ្លើយតបទៅវិញថា៖ខ្ញុំមិនចាំបាច់ផ្ញើសាអ្វីទេ បើនិយាយឲ្យស្មោះត្រង់ទៅ។ ខ្ញុំមិនចាំបាច់ផ្ញើពាក្យអ្វីទេ ព្រោះវាខាតពេលវេលាខ្លាំងណាស់។ វាពិតជាគួរឲ្យខ្ពើមហើយពួកគេគួរតែខ្មាសខ្លួនឯង។ ខ្ញុំអាចស៊ុត Free-Kick បានបើសិនជាខ្ញុំមានឱកាសបានចូលលេង។ គ្រាប់ដំបូងបានជួយឲ្យពួកយើងមានភាពរីករាយ ហើយគ្រាប់ទី២គឺពិតជាល្អខ្លាំងដែរ។ ខ្ញុំមានការឈឺចាប់តិចតួចប៉ុន្តែខ្ញុំមិនអីទេ ព្រោះខ្ញុំនឹងរត់នៅលើទីលានដើម្បីប្រទេសមួយនេះ ហើយពួកយើងបានធ្វើបែបនោះហើយនាយប់នេះ។ ការងារនេះរួចរាល់ពាក់កណ្ដាលហើយ ពួកយើងនឹងមានភាពរីករាយនាយប់នេះ។ តែនៅមានការប្រកួតដ៏លំបាកទល់ជាមួយ ស្កុដឡែន៍ ឬ អ៊ុយក្រែន ទៀតហើយពួកយើងនឹងត្រៀមខ្លួនឲ្យរួចរាល់ នៅពេលការប្រកួតនោះមកដល់៕


 

Post a Comment

Previous Post Next Post