អង់គ្លេស៖ ក្លឹបបាល់ទាត់ Newcastle និង Aston Villa កំពុងរៀបចំការដេញថ្លៃដ៏គួរឱ្យភ្ញាក់ផ្អើល សម្រាប់ខ្សែបម្រើ Paul Pogba របស់ក្លឹបបិសាចក្រហម Manchester United នេះបើយោងតាមការអះអាងរបស់ The Sun ។
ខ្សែបម្រើរូបនេះគ្រោងនឹងចាកចេញពីទឹកដី Old Trafford ដោយមិនគិតថ្លៃនៅរដូវក្តៅនេះ ហើយទោះបីជាមានការចាប់អារម្មណ៍ពី Juventus, Real Madrid និង Paris Saint-Germain ក៏ដោយ ក៏មានក្រុមមួយចំនួននៅ Premier League សង្ឃឹមថានឹងប្រកួតប្រជែងដើម្បីចុះហត្ថលេខាលើកីឡាករបារាំងរូបនេះ។
ទន្ទឹមនឹងនេះ Paul Pogba សារភាពថាគាត់បានខ្ជះខ្ជាយអាជីពរបស់គាត់ជាច្រើនឆ្នាំនៅ Manchester United ។ កិច្ចសន្យារបស់កីឡាករឆ្នើមរូបនេះដែលមានតម្លៃ ៨៩ លានផោនត្រូវបានផុតកំណត់នៅរដូវក្តៅ ហើយគាត់នឹងដើរចេញដោយគ្មានតម្លៃខ្លួន។
Pogba បាននិយាយថា៖“៥រដូវកាលចុងក្រោយខ្ញុំមិនពេញចិត្តទេ ពិតជាមិនមែនទាល់តែសោះ។ ឆ្នាំនេះវាចប់ហើយ យើងនឹងមិនឈ្នះអ្វីទាំងអស់។ មិនថានៅជាមួយ Manchester United ឬនៅក្លឹបផ្សេងទេ ខ្ញុំចង់ឈ្នះពាន”៕
Tags
កីឡា





