ចប់បាត់! ក្រោយចាញ់ម៉ាសេដូខាងជើង ក្រុមជម្រើសជាតិអ៊ីតាលី អស់សិទ្ធិទៅប្រកួត World Cup ឆ្នាំ២០២២ លោកគ្រូ Mancini បាននិយាយបែបនេះ




អឺរ៉ុប៖ លោកគ្រូ Roberto Mancini ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី បានបង្ហាញភាពខកចិត្តជាខ្លាំងដែល ក្រុមជម្រើសជាតិអ៊ីតាលី ខកខានឱកាសដណ្ដើមកៅអីទៅលេងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២នៅឯប្រទេសកាតា ព្រោះកាលប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨ ក៏អ៊ីតាលី មិនមានឈ្មោះទៅលេងដែរ។



កាលពីយប់ថ្ងៃទី២៥ខែមីនាកន្លងទៅនេះ អ៊ីតាលី បានប្រកួតចាញ់ ម៉ាសេដូនីខាងជើង ១ ទល់នឹង០ ដោយក្នុងនោះកីឡាករ Aleksandar Trajkovski រកបាន១គ្រាប់នៅនាទីទី ៩០+២ ។




បរាជ័យក្នុងទឹកដីខ្លួនឯងរបស់អ៊ីតាលី បានធ្វើឲ្យមានការភ្ញាក់ផ្អើលនិងខកចិត្តជាខ្លាំងព្រោះក្រុមមួយនេះទើបតែក្លាយជាម្ចាស់ពានរង្វាន់ បាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា Euro ឆ្នាំ២០២០ ដែលធ្វើឡើងកាលពីឆ្នាំមុននេះ។



ដោយឡែក ក្រោយចប់ការប្រកួតលោកគ្រូ Roberto Mancini បានថ្លែងថា៖ខ្ញុំខកចិត្តខ្លាំងណាស់ ខ្ញុំគ្មានអ្វីត្រូវនិយាយទេ។ អ្វីមួយដែលអច្ឆរិយបានកើតឡើងនៅយប់នេះ។ ពួកយើងសមនឹងឈ្នះ Euro ឥលូវនេះយើងបែរជាគ្មានសំណាងទៅវិញ ប៉ុន្តែនោះជាការពិត។ ខ្ញុំពិតជាចង់សុំទោសទៅដល់កីឡាករទាំងអស់៕



Post a Comment

Previous Post Next Post