បរទេស៖ កំពូលខ្សែប្រយុទ្ធរបស់ក្លឹប PSG ឥឡូវនេះត្រូវបានគេមើលឃើញថាជាជម្រើសសន្សំសំចៃជាង Haaland សម្រាប់ក្លឹបអ្នកមានបុណ្យ Barcelona។
នេះបើយោងតាមសារព័ត៌មានបារាំង L’Equipe បានឱ្យដឹងថា Barcelona គ្រោងនឹងដាក់សំណើដេញថ្លៃដ៏គួរភ្ញាក់ផ្អើលមួយ ដើម្បីនាំយកខ្សែប្រយុទ្ធវ័យក្មេងបារាំងកីឡាករ Kylian Mbappe ពីគូប្រកួតប្រជែងដ៏ធំរបស់ខ្លួន ពោលគឺក្លឹប Real Madrid ដែលតែងតែផ្សាភ្ជាប់ជាមួយម៉ាស៊ីនរកគ្រាប់រូបនេះ។
កំពូលខ្សែប្រយុទ្ធរបស់ Paris Saint-Germain ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរដោយឥតគិតថ្លៃទៅកាន់ Real Madrid ប៉ុន្តែឥឡូវនេះ Barcelona មើលឃើញថា Mbappe ជាជម្រើសសន្សំសំចៃជាង Erling Haaland របស់ Borussia Dortmund ដែលអាចមានតម្លៃរហូតដល់ ៣០០ លានអឺរ៉ូ (២៥០លានអឺរ៉ូ/ ៣៣០លានដុល្លារ) នៅពេលសរុបតម្លៃទាំងអស់។
ខណៈ Mbappe នឹងចាកចេញពី PSG គ្មានតម្លៃផ្ទេរនោះទេ ដូចវាអាចនឹងកាត់បន្ថយការចំណាយ ហើយសម្ថភាពអ្នកទាំងពីរមិនខុសពីការប្រៀបធៀបរវាង Cristiano Ronaldo និង Lionel Messi នោះទេ។
យ៉ាងណាមិញ ក្នុងមួយរយៈចុងក្រោយនេះ Barcelona បានចាប់អារម្មណ៍ជាខ្លាំងទៅលើខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ Haaland ស្របពេល Mbappe ក៏ជាជម្រើសថ្លឹងថ្លែងមួយផងដែរ។ ប៉ុន្តែការនាំយកខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំខាងលើ ប្រឈមនឹងការលំបាកដោយសារ Mbappe ធ្លាប់និយាយថា Real Madrid ជាក្លឹបក្នុងក្ដីស្រមៃរបស់ខ្លួន៕
Tags
កីឡា




