ភ្នំពេញ៖ ការប្រកួតវគ្គផ្តាច់ព្រ័ត Mister Supranational Cambodia លើកដំបូងបង្អោះរបស់កម្ពុជាបានឈានមកដល់រាត្រីគ្រងមកុដហើយ បន្ទាប់ពីការប្រកួតវគ្គបឋមកាលពីថ្ងៃទី២៣ខែកុម្ភះ ឥលូវនៅរាត្រីយប់នេះបានឈានមកដល់រាត្រីគ្រងមកុដហើយ។
បេក្ខភាពបុរស សង្ហារៗមកពី២៥ខេត្តក្រុងរបស់ប្រទេសកម្ពុជានិងធ្វើរការប្រកួតវគ្គផ្តាច់ព្រ័តដើម្បី ដណ្តើមយកតំណែងជាម្ចាស់ជ័យលាភីដើម្បីមានសិទ្ធពាក់ឈាងតំណាងកម្ពុជាក្នុងកម្មវិធី Mister Supranational 2022 ក្នុងប្រទេស ប៉ូឡូញ។
អ្នកឈ្នះក្នុងកម្មវិធី Mister Supranational Cambodia និងទទួលបានមកុដមួយតម្លៃ ៣៥០០០ ដុល្លា ដែលជារចនាបទបែបខ្មែរ លើសពីនេះជ័យលាភីរងលំដាប់ទី១ និងមានឧកាសតំណាងឲ្យកម្ពុជាក្នុងកម្មវិធី Mister Grand International 2022!
យ៉ាងណាមិញ នៅក្នុងយប់នេះក៏មានចែកពានកិត្តយសចំនួនបួន គឺពាន ប្រជាប្រិយភាព ពានញញឹមស្អាត ពានបុរសមិត្តភាព និងពានបុរសដែលមានទម្រង់មុខស្អាត។
គួរបញ្ជាក់ផងដែរថា វគ្គផ្តាច់ព្រ័តធ្វើឡើងនៅ ផ្សារទំនើប អ៊ីអន២ សាលអ៊ីអន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២៕
Tags
តារា/កម្សាន្ត