ថៃ៖ តារានៃរឿងភាគថៃដើមដំបូងរបស់ Netflix បានទទួលមរណភាពកាលពីថ្ងៃពុធ។ គាត់មានអាយុ ២៥ ឆ្នាំ។ នេះគឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងវិស័យសិល្បៈថៃ បន្ទាប់ពីសាច់ញាតិប្រទះឃើញ តារាសម្ដែង Beem Paphangkorn Rikchalampchan បានទទួលមរណភាពហើយនៅថ្ងៃទី២៣ មីនា ២០២២ បន្ទាប់ពីដេកលក់មិនក្រោក។
មានព័ត៌មានតក់ស្លុតមួយនេះត្រូវបានបែកធ្លាយនៅពេលដែលត្រូវបានគេរាយការណ៍ តារាសម្ដែងវ័យក្មេង Beem បានស្លាប់ខណៈកំពុងដេក ហើយសាច់ញាតិគាត់ព្យាយាមដាស់គាត់តែមិនភ្ញាក់។ ដូច្នេះគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យហើយព្យាយាមសង្គ្រោះខ្លួនតែមិនបានសម្រេច។
យ៉ាងណាមិញ បច្ចុប្បន្នសពរបស់លោក Papangkorn កំពុងតែរង់ចាំលទ្ធផលធ្វើកោសល្យវិច័យ។ ពិធីបុណ្យសពរបស់លោកនឹងធ្វើឡើងនៅវត្ត Thepleela ក្នុងសង្កាត់ Bang Kapi នៃទីក្រុងបាងកក នៅវេលាម៉ោង 4:30 រសៀល។ #BeamPapangkorn គឺជា hashtag ពេញនិយមបំផុតនៅលើ Twitter ក្នុងប្រទេសថៃចាប់តាំងពីយប់មិញ។ ក៏មិនទាន់មានការបញ្ជាក់ ពីមូលហេតុនៃការស្លាប់ ទាំងពីសាច់ញាត្តិ និងប្រភពដើមនៅឡើយនោះទេ៕
Tags
តារា/កម្សាន្ត




