អេស្ប៉ាញ៖ កំពូលខ្សែបម្រើកីឡាករ Pedri របស់ក្លឹបអ្នកមានបុណ្យបាសេឡូណាបានរៀបរាប់ទៅកាន់សារព័ត៌មាន El Partidazo de COPE ក្នុងថ្ងៃនេះពីបទពិសោធន៍ដែលគេធ្លាប់ត្រូវបានក្លឹប Real Madrid បដិសេធ និងភាពពេញចិត្តនៅក្លឹប Barcelona ។
Pedri បាននិយាយថា៖" ខ្ញុំធ្លាប់ទៅកាន់ក្លឹប Real Madrid ដើម្បីហ្វឹកហាត់សាកល្បង ដោយពេលទៅដល់ហ្នឹងដំបូងខ្ញុំហ្វឹកហាត់អត់កើតទេ ដោយសារតែមានព្រិលនៅទីលាន។ ខ្ញុំទៅហាត់បាន៣ថ្ងៃ ពួកគេក៏ឲ្យខ្ញុំទៅហ្វឹកហាត់ជាមួយក្រុម B ហើយក្រោយមកពួកគេក៏និយាយថា កម្រិតរបស់ខ្ញុំគឺអត់ទាន់គ្រប់គ្រាន់នឹងនៅក្លឹបហ្នឹងទេ "។
កីឡាករនេះបន្តថា៖" និយាយទៅយើងមិនចង់ ឲ្យនរណាមួយបដិសេធយើងនោះទេ ប៉ុន្តែដោយសារតែអញ្ចឹងហើយ វាលើកទឹកចិត្តឲ្យយើងគិតថាបើពួកគេមិនចង់បាន យើងខិតខំហ្វឹកហាត់ឲ្យខ្លាំងទៅ នឹងមានអ្នកណាផ្សេងចង់បានយើងជាមិនខាន។ ឥឡូវនេះគឺជាក់ស្ដែងហើយ ខ្ញុំនៅកន្លែងដែលខ្ញុំចង់ទៅ។ ខ្ញុំមិនដែលជួបនរណាដែលបដិសេធខ្ញុំទៀតទេ។ និយាយទៅខ្ញុំចង់និយាយទៅ អ្នកដែលធ្លាប់បដិសេធខ្ញុំនោះថា ឥឡូវនេះខ្ញុំពេញចិត្តនឹងនៅក្លឹប Barcelona នេះខ្លាំងណាស់ "។
យ៉ាងណាមិញ ខ្សែបម្រើ Pedri បានផ្លាស់មក Barcelona នៅឆ្នាំ២០២០ ដោយនៅក្នុងរដូវកាលនេះ គេចូលរួមបាន១៨ប្រកួតហើយនិងរកបាន៣គ្រាប់៕
Tags
កីឡា





