កូរ៉េ ៖ នេះបើយោងតាមរបាយការណ៍អាជីវកម្ម ដែលចេញផ្សាយដោយ HYBE Labels នៅថ្ងៃទី ២២ ខែមីនា Pdogg ដែលស្ថិតនៅក្រោមផលិតកម្ម Big Hit Music បានទទួលប្រាក់ប្រហែល ៤០.០៧ ពាន់លានវ៉ុន ស្មើនឹង ៣៣.០៥ លានដុល្លារ កាលពីឆ្នាំមុន ដែលនោះរាប់បញ្ចូលទាំងប្រាក់បៀវត្សរ៍ ប្រាក់រង្វាន់ ភាគហ៊ុន ប្រាក់ចំណូលព្រឹត្តិការណ៍ផ្សេងៗ និងច្រើនទៀត។
ក្នុងនោះ Pdogg ត្រូវបានគេស្គាល់ថា គឺជាផលិតករម្នាក់ដែលបានធ្វើការ ជាមួយ BTS តាំងពីក្រុមបង្កើតដំបូងមក ហើយស្នាដៃជាច្រើនរបស់លោកមានដូចជា «ON» «Boy with Luv» និង «Spring Day» ជាដើម ហើយក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ Pdogg បានឈរនៅលើកំពូលតារាង នៃផលិតករកូរ៉េដែលមានចំណូលច្រើនជាងគេ។
យ៉ាងណាមិញ ទន្ទឹមនឹងនេះផងដែរ នាយកប្រតិបត្តិនៃទីស្នាក់ការកណ្តាល HYBE លោក Park Jiwon ត្រូវបានគេរាយការណ៍ថា រកបាន ៥០៩ លានវ៉ុន ប្រហែលជា ៤២០,០០០ ដុល្លារ កាលពីឆ្នាំមុន៕

Tags
តារា/កម្សាន្ត





