កប់ណាស់តោខៀវ! Chelsea នឹងក្លាយជាក្លឹបកីឡាដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រ



អង់គ្លេស៖ នេះបើយោងតាមរបាយការណ៍របស់ Athletic បានបញ្ជាក់ថាក្លឹបតោខៀវ Chelsea ត្រូវបានគេរំពឹងថានឹងត្រូវបានលក់ក្នុងតម្លៃប្រហែល ៣ ពាន់លានផោន (ជិត ៤ពាន់លានដុល្លារ)។


ក្នុងខណៈពេលដែលការផ្តល់ជូនដែលត្រូវបានធ្វើឡើងត្រូវបានគេរាយការណ៍ថា មានតម្លៃទាបជាងតួលេខនេះ អ្នកដេញថ្លៃទាំងឡាយទំនងជានឹងបង្កើនការដេញថ្លៃរបស់ពួកគេ ប្រសិនបើពួកគេត្រូវបានជ្រើសរើសដោយក្រុម Raine Group ដែលជាក្រុមហ៊ុនគ្រប់គ្រងការដេញថ្លៃនេះ។



ដូច្នេះហើយ វាទំនងខ្លាំងណាស់ដែល Chelsea នឹងក្លាយជាក្លឹបកីឡាដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មាននៅលើពិភពលោក។ មហាសេដ្ឋី Joseph Tsai បានទិញក្រុមបាល់បោះ Brooklyn Nets នៃក្របខណ្ឌ NBA ក្នុងតម្លៃ ២.៥ពាន់លានផោនក្នុងឆ្នាំ២០១៩ ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានសម្រាប់អាជីវកម្មកីឡា។



យ៉ាងណាមិញ ក្លឹបកីឡាបាល់ទាត់ដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មានដែលបានលក់គឺ Manchester United ។ ដោយគ្រួសារ Glazer បានចំណាយប្រាក់ប្រមាណ ៧៩០ លានផោនដើម្បីទិញក្រុមបិសាចក្រហមក្នុងឆ្នាំ ២០០៥៕



Post a Comment

Previous Post Next Post