និមិត្តរូប! Harvey Elliott បង្ហើបថាគេធ្លាប់ចាត់ទុកខ្សែប្រយុទ្ធរបស់ PSG ម្នាក់នេះជានិមិត្តរូបរបស់គេ



អង់គ្លេស៖ ខ្សែបម្រើ Harvey Elliott នៃក្លឹប Liverpool បានបង្ហើបឲ្យដឹងថាកាលពីមុន រូបគេតែងចាត់ទុក ខ្សែប្រយុទ្ធ Neymar Jr ជានិមិត្តរូប ប៉ុន្តែពេលនេះគ្រប់យ៉ាងលែងដូចដើមហើយ។



Neymar ដែលជាតារាឆ្នើមប្រចាំ Paris Saint-Germain ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធជួរមុខមួយរូបក្នុងពិភពលោក ដោយធ្លាប់ស៊ុតបញ្ចូលទីបានជាង៤៥៧គ្រាប់ បើគិតពីការលេងនៅក្លឹប Santos , Barcelona និង Paris Saint-Germain ហើយនាពេលបច្ចុប្បន្ន កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ជាអ្នករកប្រាក់ឈ្នួលបានច្រើនជាងគេនៅក្របខណ្ឌ Ligue 1 គឺច្រើនជាងខ្សែប្រយុទ្ធ Lionel Messi ទៅទៀត។



យ៉ាងណាមិញ Elliott បានប្រាប់ពីហេតុផលដែលគេលែងចាត់ទុក Neymar ជានិមិត្តរូបថា៖ Neymar ធ្លាប់ជានិមិត្តរូបរបស់ខ្ញុំ។ ពេលខ្ញុំឃើញប្រវត្តិរបស់គេនិងអ្វីដែលគេបានធ្វើមកទល់ពេលនេះ គឺពិតជាការជំរុញទឹកចិត្តមួយជាខ្លាំង។ ប៉ុន្តែឥលូវនេះខ្ញុំលែងយកអ្នកណាជាគំរូទៀតហើយក្នុងការប្រកួត បើនិយាយឲ្យស្មោះត្រង់ទៅ។ ទាំងក្នុងនិងក្រៅក្រុម គឺខ្ញុំចង់ក្លាយជាគំរូដល់កីឡាករដទៃវិញ។ ខ្ញុំមើលលំនាំតាមកីឡាករនិងបញ្ចេញសមត្ថភាពតាមវិធីពួកគេពីមួយប្រកួតទៅមួយប្រកួតប៉ុន្តែខ្ញុំចង់ធ្វើជាខ្លួនឯងច្រើនជាង។ ខ្ញុំចង់លេងបាល់តាមស្ទាយ៍ខ្លួនឯង មិនចង់យកតាមអ្នកណាទេគឺចង់ធ្វើជាមនុស្សម្នាក់ដែលអាចជំរុញទឹកចិត្តដល់អ្នកដទៃ។




Post a Comment

Previous Post Next Post