ថាមិនត្រូវដែរ! លោកប្រធាន Laporta បញ្ជាក់ច្បាស់ៗថាក្លឹប Barcelona មិនដែលគិតចង់បាន Messi ត្រឡប់មកវិញនោះទេ




អេស្ប៉ាញ៖ ក្លឹបអ្នកមានបុណ្យ ​​​​​​Barcelona មិនមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកកំពូលខ្សែប្រយុទ្ធ Lionel Messi ត្រឡប់ទៅវិញនោះទេ បន្ទាប់ពីបានអនុញ្ញាតឱ្យគាត់ចាកចេញទៅ Paris Saint-Germain កាលពីរដូវក្តៅមុន ចំពេលមានការលំបាកផ្នែកហិរញ្ញវត្ថុ។



ប្រធានក្លឹបលោក Joan Laporta បាននិយាយថា គាត់មិនបានទាក់ទងផ្ទាល់ជាមួយ Messi នោះទេ ហើយមើលមិនឃើញខ្សែប្រយុទ្ធ PSG ជាជម្រើសសម្រាប់ Barcelona នោះទេ។ Messi ត្រូវបានគេភ្ជាប់ទៅកីឡដ្ឋាន Camp Nou វិញ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ បន្ទាប់ពី PSG បានធ្លាក់ចេញពី Champions League កាលពីដើមខែនេះ ប៉ុន្តែ Laporta បានច្រានចោលអំពីឱកាសវិលត្រឡប់របស់ Messi វិញ។



លោក Laporta បាននិយាយនៅលើ RAC1 ថា៖ “ខ្ញុំមិនបានទទួលសារពី Messi ឬភាគីខាងគាត់អំពីលទ្ធភាពនៃការត្រលប់ទៅ Barcelona វិញទេ។ គិតត្រឹមថ្ងៃនេះ យើងនឹងមិនលើកបញ្ហានេះទេ។ ខ្ញុំលែងមានទំនាក់ទំនងល្អជាមួយ Messi ដូចខ្ញុំបានធ្វើមុនពេលគាត់ចាកចេញទេ។ ការចាកចេញរបស់គាត់ស្ទើរតែធ្វើឱ្យខ្ញុំមានអារម្មណ៍មិនល្អ សម្រាប់ហេតុផលផ្ទាល់ខ្លួន និងគ្រួសារ ជាជាងការលេងកីឡា”។


យ៉ាងណាមិញ លោកប្រធានក្លឹប Barcelona បន្តទៀតថា៖ “យើងមិនគិតពី Messi ត្រឡប់មកវិញទេ។ យើងកំពុងបង្កើតក្រុមថ្មីមួយ ដោយមានកីឡាករវ័យក្មេង និងបទពិសោធន៍ចម្រុះគ្នា។ ប៉ុន្តែ Leo គឺជា Leo ហើយគាត់នឹងតែងតែជាអ្នកឈ្នះ។ សម្រាប់ខ្ញុំ ប្រាកដណាស់វាមិនងាយស្រួលទេ (ដែល Messi ចាកចេញ) ប៉ុន្តែដូចដែលវាបានកើតឡើង ខ្ញុំបានគិតអំពីក្លឹប (ហិរញ្ញវត្ថុ) ខ្ញុំមិនអាចធ្វើឱ្យវាមានគ្រោះ.ថ្នា.ក់ជាងនេះទេ។ ខ្ញុំគិតថាយើងធ្វើអ្វីដែលយើងត្រូវធ្វើ”៕    



 
 
 

Post a Comment

Previous Post Next Post