អង់គ្លេស៖ នេះបើយោងតាម កាសែត Daily Mail អះអាងថាក្លឹបបាល់ទាត់ West Ham United នឹងទាមទារតម្លៃកំណត់ត្រាផ្ទេរកីឡាករអង់គ្លេសចំនួន ១៥០ លានផោន (ជិត ២០០លានដុល្លារ) ពីនរណាម្នាក់ដែលចង់ចុះហត្ថលេខាលើ Declan Rice នៅរដូវក្តៅ។
ក្រុមញញួរធំ West Ham ប្រឈមបាត់បង់ខ្សែបម្រើអន្តរជាតិអង់គ្លេសវ័យ ២៣ឆ្នាំរូបនេះ បន្ទាប់ពីគាត់បដិសេធមិនព្រមបន្តកុងត្រាថ្មី។ ប៉ុន្តែជាមួយនឹង Rice នៅសល់រយៈពេល ២ ឆ្នាំទៀតលើកិច្ចព្រមព្រៀងរបស់គាត់ ដូច្នេះ West Ham មានឱកាសទទួលបានចំនួនទឹកប្រាក់ដ៏ច្រើនពីការលក់គាត់ ហើយនឹងចង់បានតម្លៃផ្ទេរកំណត់ត្រា។
ក្លឹបបាល់ទាត់ West Ham United ប្តេជ្ញាថានឹងមិនអនុញ្ញាតឱ្យតារាវ័យក្មេង ពោពេញទៅដោយទេពកោសល្យចាកចេញនៅរដូវក្តៅនេះ សម្រាប់អ្វីតិចជាងការទាមទាររបស់ពួកគេ ១៥០ លានផោននោះទេ ខណៈមានព័ត៌មានថាក្លិបធំៗនៅជុំវិញពិភពលោកសុទ្ធសឹងតែតាមដានកីឡាករខាងលើ។
យ៉ាងណាមិញ ក្លឹបពីរបស់អង់គ្លេសបិសាចក្រហម Manchester United និងក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា ចង់ចុះហត្ថលេខាជាមួយ Declan Rice នៅរដូវក្តៅ ប៉ុន្តែទន្ទឹមនឹងនេះនៅតែត្រូវគេមើលឃើញថា តើក្រុមទាំងពីរមានឆន្ទៈក្នុងការចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះឬក៏អត់?
Tags
កីឡា



