ស្មាតហ្វូន OPPO A96 និង OPPO A76 ត្រូវបានគេទម្លាយចេញនូវកាលបរិច្ឆេតនៃការបង្ហាញខ្លួនហើយ

 កាលពីម្សិលមិញនេះ មានការទម្លាយចេញនូវព័ត៌មានថ្មីមួយរបស់ក្រុមហ៊ុន OPPO ដោយបានសសេរថា ស្មាតហ្វូន ស៊េរីថ្មីម៉ូដែល OPPO A96 និង OPPO A76 នឹងបង្ហាញវត្តមាននៅប្រទេសឥណ្ឌាឆាប់ៗនេះហើយ។ ប្រភពព័ត៌មាន ខាងនេះក៏មានការបញ្ចេញបនូវរបាយការណ៌ជាច្រើនរបស់ស្មាតហ្វូនទាំងពីរនេះផងដែរ នៅក្នុងនោះក៏មានការ បញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅថែមទៀតផង។ បើតាមការចែកចាយរបស់ Abhishek Yadav ដែលជាអ្នកទម្លាយព័ត៌មានដ៏ល្បីមួយរូបក៏បាននិយាយពីកាលបរិច្ឆេតនៃការបង្ហាញខ្លួនរបស់ស្មាតហ្វូនទាំងនេះផងដែរ។

 អ្នកទម្លាយរូបនេះបានបន្ថែមថា ស្មាតហ្វូន OPPO A96 និង OPPO A76 អាចនឹងបងា្ហញវត្តមាននៅប្រទេសឥណ្ឌា ថ្ងៃទី 12 ខែមីនាស្អែកនេះហើយ។ ស្មាតហ្វូន OPPO A96 ដែលមានរ៉េមទំហំ 8GB+128GB នឹងមានតម្លៃចាប់ពី Rs 20,000 (~$262) ខណៈដែលស្មាតហ្វូន OPPO A76 ដែលមាមទំហំ 6GB+64GB មានតម្លៃ Rs 17,000 (~$222)។ ព័ត៌មាននេះនៅមិនទាន់ច្បាស់នោះទេស្មាតហ្វូននេះ អាចនឹងជម្រើសផ្សេងពីនេះថែមទៀតក៏ថាបាន។ 

ស្មាតហ្វូន OPPO A96 ត្រូវបានគេដឹងថា នឹងមានអេក្រង់ទំហំ 6.59-inch កញ្ចក់ AMOLED មានរន្ធ punch-hole display និងអាចបង្ហាញចេញបានក្នុងកម្រិត FHD+ ជាមួយនិងល្បឿន 90Hz refresh rate។ ស្មាតហ្វូននេះ នឹងប្រើឈីប Snapdragon 680 និងមានរ៉េមទំហំ 8GB ហើយនិងមានមេម៉ូរីទំហំ 256GB ព្រមទាំងមានថ្មទំហំ 5,000mAh ទ្រទ្រង់ជាមួយនិងកម្លាំងសាក33W fast charging។

ស្មាតហ្វូន OPPO A76 មានអេក្រង់ទំហំ 6.56-inch កញ្ចក់ LCD បង្ហាញចេញបានកម្រិត HD+ និងមានរន្ទ punch-hole display ហើយនិងមានល្បឿន 90Hz refresh rate ដូចគ្នា។ ស្មាតហ្វូននេះត្រូវគេរំពឹងថា នឹងមានប្រើឈីប Snapdragon 680 ហើយអាចនឹងមានរ៉ោមទំហំ 6GB រួមជាមួយមេម៉ូរីទំហំ 128GB ក៏ដូចជាថ្មទំហំ 5,000mAh ដែលមានការទ្រទ្រង់នូវកម្លាំងសាក 33W rapid charging support ដូចសិស្សច្បងដែរ។ស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះ គឺមាន virtual RAM ដែលជាជាបច្ចេកវិទ្យាចែករ៉េមបានទំហំ 5GB ដូចគ្នា។ សម្រាប់កាមេរ៉ាថតរូប គឺមិននទាន់មានការបញ្ជាក់ច្បាស់នោះទ។ ស្មាតហ្វូននេះ អាចនឹងមានពណ៌ខ្មៅ និងពណ៌ខៀវ ហើយអាចនឹងរកទិញបាននៅលើហាង Amazon India, Flipkart និង OPPO India’s online store ជាដើម។


Post a Comment

Previous Post Next Post