Samsung បង្ហាញពីតំណរភ្ជាប់នៃការទស្សនាព្រឹត្តិការណ៌ Unpacked របស់ Galaxy A53 និង Galaxy A73 Galaxy នៅថ្ងៃទី 17 មីនានេះ

 

នៅទីបំផុតក្រុមហ៊ុន Samsung បានរៀបចំនូវការបរិច្ឆេតជាផ្លូវការណ៌សម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនហើយ។ គូរបញ្ជាក់ថា បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូនថ្នាក់ប្រណិតម៉ូដែល Galaxy S22 និងថេប្លេតជំនាន់ថ្មី ម៉ូដែល Galaxy Tab S8 រួចមក នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានងាកមកផ្តោតការយកចិត្តទុកដាក់ទៅលើស្មាតហ្វូនស្មាតហ្វូនថ្នាក់កណ្តាលវិញម្តង។ 

ថ្មីនេះ ក្រុមហ៊ុន Samsung គឺមានការប្រកាសចេញនូវស្មាតហ្វូនលំដាប់ថវិកាស៊េរីថ្មីរបស់ខ្លួនមួយចំនួនរួចហើយ ក្នុងនោះមានដូចជា Galaxy A13, Galaxy A23, Galaxy M23 និង Galaxy M33 5G.ជាដើ។ សម្រាប់ព្រឹត្តិការណ៌ថ្មី ដែលបានកំណត់នៅថ្ងៃទី 17 ខែមីនាឆ្នាំ 2022 នេះ ក្រុមហ៊ុននេះ អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូនម៉ូដែលថ្មី ដូចជា Galaxy A33, Galaxy A53 និង Galaxy A73 ជាដើម។ ក្រុមហ៊ុនេះបានបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៌នេះ គឺនឹងមានការផ្សាយផ្ទាល់តាមបណ្តាញសង្គម និងវិបសាយផ្លូវការណ៌របស់ក្រុមហ៊ុន ដែលមានដូចជា Samsung.com, Samsung Newsroom, និង ឆាណែល Samsung’s YouTube channel នៅវេលាម៉ោង 10AM EDT/2PM និង GMT/ 7:30 PM IST។ 

បន្ថែមពីនេះ នៅក្នុងសេចក្តីថ្លែងការរបស់ក្រុមហ៊ុននេះ ក៏មានការសង្កត់ធ្ងន់ថា ដើម្បីធ្វើអោយស្មាតហ្វូនជំនាន់់ថ្មីនេះ កាន់តែមានភាពទាក់ទាញនោះ ខ្លួនបានធ្វើការបំពាក់នូវកាមេរ៉ាក្រោយទៅលើម៉ូដែលទាំងនេះ ដែលមានទំហំដល់ទៅ 108MP ដែលមានសមត្ថភាណអាចថតវីដេអូបានក្នុងកម្រិត 4K 60fps video recording និង 8K video recording ។

សូមជំរាបថា ស្មាតហ្វូន Galaxy A53 និង Galaxy A73 គឺធ្លាប់មានការបែកធ្លាយព័ត៌មានជាច្រើនរួចមកហើយ នាពេលកន្លងមក។ ស្មាតហ្វូនទាំងពីរនេះ គឺមើលទៅមានរូបរាងប្រហាក់ប្រហែលគ្នាទៅនឹងជំនាន់មុនអញ្ចឹងដែរ ប៉ុន្តែសម្រាប់សមត្ថភាព និងកម្លាំងម៉ាស៊ីនវិញ គឺអាចនឹងខ្ពស់ជាងជំនាន់មុន។ ជាពិសេសនោះ គឺក្រុមហ៊ុនបានធ្វើ ការពង្រឹងទៅលើកាមេរ៉ាថតរូបខ្លាំងមែនទែន។ ស្មាតហ្វូនទាំងពីនេះ គឺមានអេក្រង់ AMOLED Infinity O និងមាន ល្បឿន 120Hz ហើយនិងមានថ្មទំហំដល់ទៅ 5000mAh ដែលមានការទ្រទ្រង់ជាមួយមនិង កម្លាំងសាក 25W fast charging ផងដែរ។ 


Post a Comment

Previous Post Next Post